មេរៀននីតិវិធីស្នើរសុំអត្តសញ្ញាណកម្មគ្រួសារក្រីក្រ

អត្តសញ្ញាណកម្មគ្រួសារក្រីក្រ គឺជាយន្តការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជា។ គ្រួសារដែលបានកំណត់ថាជាគ្រួសារក្រីក្រតាមរយះបញ្ជីសំណួរស្តង់ដា ទទួលបានប័ណ្ណសមធម៌ដែលពួកគេអាចប្រើប្រាស់ក្នុងការទទួលបានសេវាផ្សេងៗដូចជា សេវាសុខាភិបាលដោយឥតបង់ថ្លៃ ឬការផ្ទេរសាច់ប្រាក់ (ឧ. ការផ្ទេរសាច់ប្រាក់សម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ ឬការផ្ទេរសាច់ប្រាក់ដើម្បីកាត់បន្ថយផលប៉ះពាល់វិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩)
អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ជាធម្មតាត្រូវបានអនុវត្តតាមជុំក្នុងរយះពេល៣ឆ្នាំម្តង។ ប៉ុន្តែចាប់តាំងពីខែឧសភាឆ្នាំ២០២០ គ្រួសារអាចដាក់ពាក្យស្នើសុំសម្ភាសបានគ្រប់ពេលនៅចន្លោះជុំធម្មតា។ ដំណើរការនេះមានឈ្មោះថាអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ។

វីដេអូនេះបង្ហាញពីការណែនាំទូទៅនៃដំណើរការអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ និងពន្យល់ពីកាលៈទេសៈដែលគ្រួសារមួយមានសិទ្ធិដាក់ពាក្យសុំសម្ភាស ក៏ដូចជារបៀបដាក់ពាក្យស្នើសុំសម្ភាសន៍។