ស្ថានភាពសហគមន៍ជនបទក្នុងប្រទេសកម្ពុជា

ចាប់ពីឆ្នាំ២០១៧-២០១៩ សមាគមបានកំពុងធ្វើការជាមួយកសិករជាង១ម៉ឺនគ្រួសារនៅក្នងសហគមន៍ចំនួន ៤៨​ នៃខេត្តគោលដៅចំនួន ៩ ដោយសហគមន៍នីមួយៗដែលជាសមាជិកភាព មានលក្ខណ: ទំហំ និងវប្បធម៌ចម្រុះផងដែរ។ ការបំពេញការងារ និងសកម្មភាពស្នូលរបស់សមាគមគឺផ្ដោតលើការលើការពង្រឹងសិទ្ធិអំណាចរបស់កសិករនៅតំបន់ជនបទតាមរយ:សកម្មភាពសំខាន់ដែលត្រូវបានសមាជិករៀបចំផែនការដោយខ្លួនឯងជារៀងរាល់ដើមឆ្នាំសម្រាប់ធ្វើការអភិវឌ្ឍន៍ និងដោះស្រាយបញ្ហារបស់សហគមន៍ពួកគេនីមួយៗ។