សន្តិភាពសម្រាប់ទាំងអស់គ្នា

ទិវាសន្តិភាពសន្តរជាតិ ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមប្រធានបទ «សន្តិភាពសម្រាប់ទាំងគ្នា» ...................................... ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មានប្រសាសន៍ថា នៅពេលដែលធ្វើការលើបញ្ហាក្តៅៗ តួយ៉ាងដូចជាបញ្ហាដីធ្លី ដែលធ្វើឱ្យកសិករ និងបុគ្គលិកមិនមានភាពជឿជាក់ និងសន្តិភាពផ្នែកផ្លូវចិត្តក្នុងការបំពេញការងាររបស់ពួកគេ ដោយមានការបារម្មណ៍ពីសុវត្ថិភាពផ្ទាល់ខ្លួន ពេលដែលចុះធ្វើការងារផ្ទាល់ជាមួយសមាជិកម្តងៗ។​ លើសពីនេះ ការប្រើប្រាស់ប្រព័ន្ធតុលាការជាមធ្យោបាយ​ដែលត្រូវបានប្រើក្នុងការគម្រាម និងបង្អាកសកម្មភាព និងការតស៊ូរបស់សកម្មជនដីធ្លី។ ជាក់ស្តែង រហូតមកដល់ពេលនេះ មានសកម្មជនដីធ្លីចំនួន ៧២នាក់ ដែលជាសមាជិករបស់ សសកក ត្រូវបានចោទប្រកាន់ និងជាប់ពន្ធនាគារ ដោយសារតែការចូលរួមក្នុងការស្វែងរកដំណោះស្រាយដីធ្លីរបស់ពួកគេ។